ភ្នំពេញៈ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ និង ប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន១០កញ្ចប់តូច។
ប្រតិបត្តិការនេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម១៥ ក្រោយប៉ុស្តិ៍ទួលសង្កែ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់
ឈ្មោះ សុខ ចំរើន ភេទប្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សំណងមិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៥ ក្រោយប៉ុស្តិ៍ទួលសង្កែ១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ(ជួញដូរ)។
វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់តូច និងដែកកេះចំនួន២។
ក្រោយឃាត់ខ្លួនកម្លាំជំនាញខណ្ឌ និងប៉ុសិ៍្ត សាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕
មតិយោបល់