ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក វាយប្រហារទម្លាក់គ្រាប់បែក នៅទីតាំងយោធាស៊ីរី

ស៊ីរីៈ ប្រព័ន្ធឃោសនាក្នុងស្រុក បានរាយការណ៍មកថា ក្រុមចម្រុះដឹកនាំដោយអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងយោធាស៊ីរីមួយកន្លែង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានស៊ីរី SANA ដកស្រង់ប្រភពពីយោធាមួយ បានរាយការណ៍ថា យន្តហោះចម្បាំដឹកនាំដោយក្រុមចម្រុះអាមេរិក បានធ្វើការវាយប្រហារតាមអាកាស ទៅលើទីតាំងរបស់កងទ័ពស៊ីរី នៅតំបន់អាល់ហារ៉ា ភាគអាគ្នេយ៍ទីក្រុង Al Bukamal ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងអ្នកផ្សេងទៀតបានរងរបួស។

កាលពីខែមុន ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ បានឲ្យដឹងថា មូលដ្ឋានយោធាអាមេរិកថ្មីមួយ កំពុងត្រូវបានបង្កើតឡើងនៅក្នុងខេត្ត Deir ez-Zor ។
ដោយមូលដ្ឋាននោះ ស្ថិតនៅតំបន់ Badiyeh al-Sha’afa ត្រូវបានបំពាក់ដោយឧបករណ៍ និងប្រព័ន្ធយោធាកម្រិតខ្ពស់។

ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសនេះ ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក បានទ្បើងដើម្បីប្រឆាំងទៅនឹងគោលដៅរបស់ក្រុមឧទ្ទាមដាស នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។

បេសកកម្មរបស់ក្រុមចម្រុះនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលក្រុងដាម៉ាស ឬអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នកងទ័ពអាមេរិក ប្រហែល ២,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី៕

មតិយោបល់