ភ្នាក់ងារប៉ូលិសរបស់ប្រទេសអូស្ត្រាលីបានចាប់ខ្លួនមេដឹកនាំក្រុម Hack អន្តរជាតិ ដែលបានប្រកាសហៅខ្លួនឯងថា LulzSec ជាប់ពាក់ព័ន្ធនឹងការបិទគេហទំព័រ CIA។
ប៉ូលិសបាននិយាយថា បុរសវ័យ ២៤ឆ្នាំ ជាអ្នកជំនាញខាងព័ត៌មានមួយរូប ត្រូវបានចាប់ខ្លួនដោយគេជឿជាក់ថា ជាមេដឹកនាំក្នុងក្រុម Hack ដ៏ធំមួយ ដោយការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ដោយចោទប្រកាន់ពីបទ Hack ដោយអាចនឹងត្រូវជាប់គុកយ៉ាងតិច ១០ឆ្នាំ។
https://i1272.photobucket.com/albums/y389/domneng/407833-hacker_zps829bc840.jpg
លោក Glen McEwen អ្នកគ្រប់គ្រង់ប្រតិបត្តិការនៃបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតរបស់អូស្ត្រាលី បានឲ្យដឹងថា បុរសម្នាក់ដែលបានចាប់ខ្លួន ដោយសារតែបុរសម្នាក់នេះ បានចូលទៅកាន់ប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីលួចនូវទិន្នន័យ។
LulzSec ជាក្រុម Hacker អន្តរជាតិដ៏ល្បីមួយ ដែលមានជំនាញក្នុងការចូលលុកលុយគេហទំព័ររបស់រដ្ឋាភិបាល ព្រមទាំងគេហទំព័ររបស់ក្រុមហ៊ុនផ្សេងៗជាច្រើនទៀតដូចជា CIA, Sony Pictures, Sony Corp, 20th Century Fox និង Nintendo។
ក្រុម Hacker អនាមិកនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដោយចាប់ផ្ដើមសាងកេរ្តិ៍របស់ពួកគេបន្តិចម្តងៗតាមរយៈការ Hack ចូលគេហទំព័រល្បីៗ ហើយដំបូងឡើយបាន Hack គេហទំព័រ Wikileaks។
ឈ្មោះ LulzSec ត្រូវបានគេបកស្រាយមកពីពាក្យ “Laugh out Loud (lols)មានន័យជាខ្មែរថា សើចចេញខ្លាំងៗ” ចំណែកពាក្យ Sec មកពីពាក្យ Security មានន័យថា សុវត្តិភាព។
គួរបញ្ជាក់ផងដែរថា មេដឹកនាំក្រុម Hacker មួយនេះ មិនត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនោះទេ ប៉ុន្តែគេដឹងថា ម្នាក់នោះមានឈ្មោះនៅលើបណ្ដាញអ៊ីនធើណែតថា “Aush0k”៕
មតិយោបល់