ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្ត ស្លាប់នៅនឹងកន្លែង!..

រតនគិរី: កាលពីវេលាម៉ោង៨និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ដចតចោលលើកំណាត់ផ្លូវជាតិ៧៨A ពេញទំហឹងទល់មុខផ្ទះង៉ែតលីលក់កង់ ស្ថិតក្នុងភូមិ ជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1B-3732 មានឈ្មោះ អាន ពណ្ណរិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរ លក់ទូរស័ព្ទ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកម្ចាស់រថយន្ដTOYOTA HILUX VIGO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 2-8232 មានឈ្មោះ ម៉ោញ សៀងប៉ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរ លក់ដូរ។

បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿង ត្រូវបានកម្លាំងចរាចរណ៍ខេត្តវាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់