ព្រះសីហនុៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីកម្មករសំណង់ម្នាក់ស្លាប់ នៅការដ្ឋានសំណង់ តុង ហុកសេង នៅក្នុងក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តសីហនុ។
ជនរងគ្រោះឈ្មោះ រឿន វាន្នី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនផ្សារដែកក្នុងការដ្ឋាន មានស្រុកកំណើតស្រុកសំពៅលូន ខេត្តបាត់ដំបង មកស្នាក់នៅ ការដ្ឋានខាងលើ។ មូលហេតុដោយសារដាច់គ្រែនយោងសម្ភារៈពីក្រោមទៅលើ ធ្លាក់ចុះក្រោមសង្កត់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់