ព្រៃវែងៈ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើកបញ្រ្ចាសទិសគ្នា (ពីត្បូងទៅជើង) នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៤-១១៥ ស្ថិតនៅភូមិកំចាយមារត្បូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
អ្នកបើកបររថយន្តឈ្មោះ ណុប នាង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តម៉ាក ម៉ុងហ្គោ ពណ៍ខៀវ ពាក់ស្លាកលេខ 2AP:5130 ភ.ព។ ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ កែម សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ1BR:0344 បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតុហេតុ។
បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូយកមករក្សារទុក នៅប៉ុស្តិ៍រដ្ឋបាលក្រញូង ហើយសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនបង្កបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕
មតិយោបល់