ព័ត៌មានជាតិ

លួចម៉ូតូគេបាន១ថ្ងៃ ប៉ូលិសចាប់វាយខ្នោះ!..

តាកែវៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីមុខសញ្ញាចោរលួចម៉ូតូ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ស៊ឹម ម៉ុន ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់។

ជនសង្ស័យបានលួចម៉ូតូម៉ាក សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1D 5224យកទៅបាត់។ លុះដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៨,០០នាទី ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ថាជនសង្សយ័ដែលបានលួចម៉ូតូរបស់ខ្លួននោះមានឈ្មោះ ខៃ សំណាង ហៅ (អាកាង)ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅសង្កាត់ រកាក្នុងក្រុង ដូនកែវ ខេត្តតាកែវ។

ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចយើងបានចុះស្រាវជ្រាវបន្តបន្ទាប់ លុះដល់ម៉ោង៥និង២០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានឃាត់ជនសង្សយ័បានត្រង់ចំណុចខាងក្រោយវត្ត អង្គមន្រ្តី ស្ថិតក្នុងឃុំ រំចង់ ស្រុក សំរោង ខេត្ត តាកែវ រួមនិងវត្តុតាង។

បច្ចុប្បន្ន កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់