ព័ត៌មានជាតិ

ស្រីម្នាក់រអិលជើងប៉ះព្រីភ្លើងឆក់ស្លាប់ភ្លាមៗនៅ…

ពោធិ៍សាត់ៈ ស្រ្តីជាជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយឆក់ចរន្តអគ្គិសនីខណៈពេលគាត់កំពុងរាយព្រីភ្លើងដើម្បីបូមទឹកស្រះដាក់ពាងក្រោយផ្ទះក្នុងគោលបំណងទុកស្រោចដំណាំហើយក៏រអិលជើងធ្លាក់ចូលទឹកស្រះ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជុំវិញករណីគ្រោះថ្នាក់មួយនេះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈួន ប៉ក់ ភេទស្រី អាយុ៥៤ឆ្នាំរស់នៅភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មុនពេលកើតហេតុជនរងគ្រោះបានក្រោកពីព្រឹកយកខ្សែភ្លើងរាយបូមទឹកពីផ្ទះរហូតដល់មាត់អូរខាងជើងផ្ទះក្នុងគោលបំណងដាក់ពាងដើម្បីស្រោចដំណាំដែលរូបគាត់ដាំនៅក្រោយផ្ទះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ លុះពេលជនរងគ្រោះដាក់ព្រីក៏រអិលជើងក្តោបទៅជាប់និងព្រីភ្លើងធ្លាក់ចូលទឹកបណ្តាលឲ្យឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។

ប្រភពដដែលបានបន្តថាក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយករណីចរន្តភ្លើងឆក់ពិតប្រាកដមែនហើយសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់