ព័ត៌មានជាតិ

ជក់ផងជួញដូរផង! យុវជន៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន!..

បន្ទាយមានជ័យ: កម្លាំងនគរបាលអធិការស្រុកមង្គលបូរី បានឃាត់ខ្លួនបញ្ជូនទៅស្នងការនៅមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ជាយុវជន ជាមួយនិងវត្ថុតាងគ្រឿងញៀនមួយចំនួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី នៅចំណុចភូមិថ្នល់បត់ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបម្ទាយមានជ័យ។

លោក លី ឈុនគង់ អធិការងស្រុកមង្គលបូរី បានឲ្យដឹងថា តាមការបញ្ជាពីលោកអធិការលោកបាន ចុះបង្ក្រាបនិង ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់រួមមាន៖ទី១ឈ្មោះ ពិ ពិន ភេទប្រុស អាយុ២៣ឆ្នាំ ភូមិត្របែក ឃុំបន្ទាយនាង (ជាអ្នកជួញដូរ),ទី២ឈ្មោះ ម៉ា សុមាន ភេទប្រុស អាយុ១៧ឆ្នាំភូមិអូរស្ងួត ឃុំបន្ទាយនាង(ជួញដូរ),ទី៣ឈ្មោះ ណន ប្រស់ហ៊ីម ភេទប្រុស អាយុ២០ឆ្នាំ ភូមិបន្ទាយនាង ឃុំបន្ទាយនាង(ជួញដូរ) និងទី៤ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង(ប្រើប្រាស់)។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតសម្ភារ:មានជា ម្សៅក្រាមពណ៌សថ្លាចំនួន៥កូនថង់តូច,ទូរសព្ទដៃចំនួន៣គ្រឿង,អ៊ីសារ(វែប)ចំនួន១, កាំបិតស្នៀតចំនួន១, កូនថង់សម្រាប់ច្រកថ្នាំញៀនចំនួន១ដុំ និងដែកកេះចំនួន៣។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងសាកសួរនៅអធិការស្រុកមង្គលបូរី រួចនិងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តទៅតាមនីតិវីធីច្បាប់៕

មតិយោបល់