ព័ត៌មានជាតិ

ស្លាប់ ២ រស់ ១ ករណីឆក់ខ្សែភ្លើង នៅខេត្តកំពត

កំពត: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ នៅអណ្ដូងអាអិចកាយដី ស្ថិតនៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានជនរងគ្រោះចំនួន ៣នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ(ស្លាប់) មានទីលំនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
២-ឈ្មោះ ប្រែង លិត ភេទប្រុស អាយុ ២២ឆ្នាំ(នៅរស់) មានទីលំនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
៣-ឈ្មោះ បៀ ថៃ ភេទប្រុស អាយុ ២២ឆ្មាំ (ស្លាប់) មានទីលំនៅភូមិកោះក្រឹះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ករណីនេះជនរងគ្រោះទាំង ៣នាក់ បាននាំគ្នាយកឈ្នាងជញ្ជាត់ត្រីក្រឹម នៅអណ្ដូងខាងលើ ក៏ត្រូវខ្សែភ្លើងឆក់ បណ្ដាលឱ្យស្លាប់ចំនួន ២នាក់តែម្ដង។ អណ្ដូងអាអិចកាយដីដែលជនរងគ្រោះឆក់ស្លាប់នោះ គឺមានឈ្មោះ ហ៊ត ឌី ភេទប្រុស អាយុ ឆ្នាំ សព្វថ្ងៃជាប៉ូលិសខេត្តកែប បានចាំរោងដាក់សត្វជ្រូកឱ្យថៅកែឈ្មោះ ណាន់ ហើយបាន រាយខ្សែភ្លើងភ្ជាប់ជាមួយនឹងខ្សែលួសព័ទ្ធនៅកន្លែងអណ្ដូងទឹក ពេលនោះជនរងគ្រោះបានទៅរកត្រីក៏ឆក់ស្លាប់តែម្ដង។
ករណីនេះកំពុងស្រាវជ្រាវរកជនបង្កបំពេញសំនុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់។ ចំណែកឯសាកសពបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់