ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូទៅបុកគោយន្តដឹកធុងបាស់ ដែលគ្មានភ្លើងខាងក្រោយពេញទំហឹង ស្លាប់យ៉ាងរន្ធត់

សៀមរាបៈ លោកវរសេនីយ៍ឯក សុខ សុទ្ធវុធ អធិការស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតស្នាក់ការសន្តិសុខ អាវុធហត្ថ៦០៨ ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសំរ៉ោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1K-2194 ប្រភេទម៉ូតូស្រី អ្នកបើកឈ្មោះ ហាន់ ប៊ុនហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ម្នាក់ឯង) ទិសដៅពីកើតទៅលិច បានបុកគោយន្តកន្រ្តៃ(ប្រភេទកសិកម្ម) ដឹកធុងបាស់ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបរគោ យន្តកន្រ្តៃគេចខ្លួនបាត់ ហើយករណីនេះ បណ្តាលមកពីគោយន្តកន្រ្តៃ មិនមានភ្លើងក្រោយ៕

មតិយោបល់