ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការណែនាំពីលោកឈឹម វាសនាប្រធានសាខាឲ្យសហការីចុះត្រួតពិនិត្យទំនិញដាក់តាំងលក់នៅ ផ្សារព្រំ និងជុំវិញផ្សារស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរកឃើញទំនិញខូចគុណភាពចំនួន ២២.៣២គីឡូក្រាម យកមករក្សារទុកនៅស្នាក់ការដើម្បីចាត់ចែងតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់