ព័ត៌មានជាតិ

​រថយន្តហាយឡែនឌ័របុកម៉ូតូ ស្លាប់ឪពុកនិងកូនអាយុ២ខួបរបួសធ្ងន់ នៅសៀមរាប!

សៀមរាប: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៨ នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យនិងក្មេងអាយុ២ខួបរងរបួសធ្ងន់។

រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AE-4182អ្នកបើកបររថយន្តឈ្មោះ នុប ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រែក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1R-0365 ជិះដោយឈ្មោះ ម៉េង ព្យួឡុងភេទប្រុស អាយុ២៨ឆ្នាំ(ត្រូវជាឪពុក)និងឈ្មោះ កា លីណា ភេទប្រុស អាយុ២ឆ្នាំ(កូនរបួសធ្ងន់ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក កសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់