ជ័យជំនះ ២-០ ដែលនីហ្សេរីយ៉ា បានយកឈ្នះលើក្រុមអ្លីស្លង់យប់មិញនេះ បានផ្តល់ក្តីសង្ឃឹម យ៉ាងខ្លាំង ដល់ក្រុមជើងខ្លាំង អាហ្សង់ទីន ក្នុងការឆក់យកឱកាសឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត។
ការរង់ចាំអ៊ុតមើលការប្រកួតរវាងនីហ្សេរីយ៉ា ជាមួយអ៊ីស្លង់ របស់អាហ្សង់ទីន ពិតជាមិនខុសបំណងឡើយ ក្រោយពីនីហ្សេរីយ៉ា បានយកឈ្នះលើការប្រួតដ៍សំខាន់មួយនេះ។ តាមរយៈលទ្ធផលនេះដែរ អាហ្សង់ទីន នឹងប្រើប្រាស់ ការប្រកួតចុងក្រោយរបស់ពួកគេ ឲ្យអស់ពីលទ្ធភាព ដើម្បីយកឈ្នះលើក្រុមនីហ្សេរីយ៉ា ឲ្យបាន ព្រោះថា បើអាហ្សង់ទីន ឈ្នះការប្រកួតនេះ ភាគរយនៃការឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយមានច្រើនណាស់។
ជាការពិតណាស់ អ៊ីស្លង់ ប្រហែលជាមិនអាចយកឈ្នះក្រូអាតបានឡើយ ព្រោះថា ក្រូអាតជាក្រុមរឹងមាំខ្លាំងណាស់ ខណៈនីហ្សេរីយ៉ាវិញ ថ្វីដ្បិតខ្លាំង តែអាហ្សង់ទីន ច្បាស់ជាមិនធ្វើឲ្យរបូតឱកាសចុងក្រោយរបស់ពួកគេឡើយ។ អាហ្សង់ទីន ត្រូវការដាច់ខាត ឲ្យអ៊ីស្លង់ ស្មើ ឬចាញ់ក្រូអាត ខណៈពួកគេវិញ ក៍ត្រូវតែឈ្នះចដាច់ខាត លើក្រុមនីហ្សេរីយ៉ាដែរ មិនអាចស្មើបានឡើយ បើមិនដូច្នេះទេ អាហ្សង់ទីន ច្បាស់ជាហាវអាវ ត្រឹមវគ្គចែកពូលនេះជាមិនខាន។
តោះមកមើលពិន្ទុ ពូល D ខាងក្រោមនេះទាំងអស់គ្នា៖
១. ក្រូអាត មាន៦ពិន្ទុ
២. នីហ្សេរីយ៉ា មាន ៣ពិន្ទុ
៣. អ៊ីស្លង់ មាន ១ពិន្ទុ
៤. អាហ្សង់ទីន មាន ១ពិន្ទុ



https://www.youtube.com/watch?v=h3CvFsI1wyw
មតិយោបល់