ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១០និង៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស (ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ) ចំនួន ១១ ករណី មានដូចខាងក្រោម ៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) នៅចំណុចមុខសណ្ឋាគារ THE BRIDGE ផ្លូវស្ពានហង្ស ក្រុមទី៧៨ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាល ពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ២១និង៣៥ នាទី ។
ជនរងគ្រោះ ឈ្មោះ WANG MENG ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ចិន មុខរបរ ទេសចរណ៍ -កាន់លិខិតឆ្លងដែនលេខ EB ៨៥៤០១០៤ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ ។ សម្ភារៈបាត់បង់ រួមមានកាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១,លិខិតឆ្លងដែនលេខ EB ៨៥៤០១០៤ ចំនួន ០១,ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក, កាតATM ប្រទេសចិន ចំនួន ០១,កាត ATM ធនាគារកាណាឌីយ៉ា ចំនួន ០១,-ទូរសព្ទដៃចំនួន ០២ គ្រឿង ម៉ាក IPhone6 ពណ៌ ខ្មៅ និងម៉ាក IPone6s ពណ៌ស។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ៦និង១០នាទីល្ងាច ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៦ ) ចំណុចមុខហាងលក់សំលៀកបំពាក់យីហោលីម ហុង ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៨និង៣០នាទីយប់ ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក អាយហ្វូន ៦ អេស ពណ៌ ផ្កាឈូក ) ចំណុចមុខបណ្ណាគារ សន្តិភាព (PBC) ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០និង២០នាទី យប់ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង
ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ប្រផេះ ) ចំណុចមុខក្រុមហ៊ុន សួយ ឆេង វិនិយោគ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩និង៤០នាទីយប់ ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧១ សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៣០នាទី ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង
ករណីទី៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក អាយហ្វូន៧ផ្លឹស ពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩យប់ ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ករណីទី៨ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក សាំសុងអេស ៦ ពណ៌ ប្រផេះ ) ចំណុច ផ្លូវលេខ ១០៥ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៥និង៣០នាទី ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ករណីទី៩ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ៣១០ ជិតលូទឹកស្អុយ សង្កាត់ បឹងកេងកងទី២ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១រសៀល ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ករណីទី១០ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុច ផ្លូវលេខ ២៧៤ (ផ្លូវព្រះសីហនុ) សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៥ ជនរងគ្រោះ ជនជាតិ វៀតណាម ភេទ ស្រី មិនដាក់ពាក្យបណ្តឹង
ករណីទី១១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ ខ្មៅ ) ចំណុចផ្លូវលេខ ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៦ល្ងាច ជនរងគ្រោះ មិនដាក់ពាក្យបណ្តឹង
ជនសង្ស័យ ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៨ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់យក ម៉ូតូម៉ាកSUZUKINEX ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HC-5000 ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
មតិយោបល់