ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើង៧៣នាក់ មានដាវនិងកាំបិតប៉័ងតោពេលកំពុងផឹកស៊ី

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រុមក្មេងទំនើងប្រុសស្រីចំនួន៧៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានកម្លាំងចម្រុះ នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ចុះឃាត់ខ្លួនបានភ្លាមៗ រួមទាំងម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងដាវកាំបិតខណ:ពួកគេកំពុងតែប្រមូលផ្តុំគ្មាផឹកស៊ី ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្បែរដីឡូតិ៍មួយកន្លែង កែងនឹងផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ កម្លាំងចុះដើរល្បាតតាមភូមិសាស្រ្ត និងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពេលកំពុងល្បាតមកដល់ចំណុចក្បែរដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង កែងនឹងផ្លូវលេខ១០០៣ ឃើញក្មេងទំនើងចំនួន៧៣នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ី ។

បន្ទាប់មកកម្លាំងចម្រុះចុះបង្ក្រាប នឹងឃាត់ខ្លួនក្មេងទំនើងទាំងនោះបានភ្លាមៗ ។ មានប្រុស៧៣នាក់ និងស្រី២នាក់ រួមមានម៉ូតូ ជាច្រើនគ្រឿង ដាវ កាំបិតបុ័ងតោ និងជំពាមកៅស៊ូ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី សួរនាំ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់