ព័ត៌មានកីឡា

អេស្ប៉ាញ និងពរទុយហ្គាល់ ដឹកដៃគ្នាឡើងវគ្គ ១៦ក្រុម

ក្រុមជម្រើសជាតិអេស្ប៉ាញ និងពរទុយហ្គាល់ បានបន្តឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយហើយ ក្រោយពីលេងស្មើដូចគ្នា ក្នុងការប្រកួតបញ្ចប់ពូលរបស់​ពួកគេយប់មិញនេះ។

ក្រុមជើងខ្លាំងអឺរ៉ុបទាំង២ អេស្ប៉ាញ និងពរទុយហ្គាល់ បានបន្តឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងតារាងរួចមក។ ថ្វីបើអេស្ប៉ាញ លេងបានត្រឹម ២-​២ ជាមួយម៉ូរ៉ុកកូក្តី តែអេស្ប៉ាញ មិនទាន់ស្គាល់ចាញ់ឡើយ ដោយ ៣ប្រកួតកន្លងមក ឈ្នះ ១និងស្មើ២ មាន៥ពិន្ទុ ក្នុងដៃ ខណ:ពរទុយហ្គាល់វិញ ក៍លេងបានត្រឹមស្មើអ៊ីរ៉ង់ ១-១ ផងដែរ តែមាន ៥ពិន្ទុដូចអេស្ប៉ាញដែរ ត្រូវបន្តឡើងទៅវគ្គបន្តទៀត។ ចំណែក អ៊ីរ៉ង់ មានត្រឹម ៤ពិន្ទុ និងម៉ូរ៉ុកកូ មាន ១ពិន្ទុ ត្រូវវេចបង្វេចត្រឡប់ទៅស្រុកវិញ ដូចៗគ្នា។

គួរបញ្ជាក់ផងដែរថា អេស្ប៉ាញ ជាក្រុមលេខ១ពូល B ត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី ជាក្រុម​លេខ២ពូល A ស្របពេលដែល ពរទុយហ្គាល់វិញ ត្រូវជួបជាមួយក្រុមលេខ១ ពូល A អ៊ុយរ៉ាហ្គាល់ នាពេលខាងមុខនេះ។

https://www.youtube.com/watch?v=WaGnPdRZuBI

https://www.youtube.com/watch?v=6bYKeYsDVZw

មតិយោបល់