ភ្នំពេញៈ កាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច គាស់ផ្ទះលួចយកធុងបាស់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ចិន ចាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមាន ឈ្មោះ យ៉ែន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ធុងបាស់០១ ។
ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋតាមទូរស័ព្ទថា មានជនសង្ស័យម្នាក់ គាស់ផ្ទះលួចយកធុងបាស់ សមត្ថកិច្ចចុះដល់ចំណុចកើតហេតុ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ យកមកធ្វើ ការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ ទៀតឈ្មោះ អាសក់វែង និងឈ្មោះ អាវីត (គេចខ្លួន) ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់