ព័ត៌មានជាតិ

យុវជន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ភ្លាមៗ ក្រោយរកឃើញសារធាតុខុសច្បាប់

ភ្នំពេញ: កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងចម្រុះ បានចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ ២ នាក់ និងថ្នាំញៀន២កញ្ចប់តូច នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៥ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះឡេង សេង ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខជួល ផ្លូវលំ ខណ្ឌពោធិសែនជ័យ មុខរបរ កម្មករសំណង់ និងទី២ឈ្មោះ ជំរឿន ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅផ្ទះជួល ខណ្ឌពោធិសែនជ័យ
មុខរបរ កម្មករសំណង់។

សម្ភារដកហូតបាន រួមមានម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនចំនួន ២កញ្ចាប់តូច និងម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1GZ-5404។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់