កំពង់ធំៈ កាលពីវេលាម៉ោង៤និង៤៣នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ចំណុចខាងកើតគល់ស្ពាន៣០កញ្ញា ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់។
ម៉ូតូហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1B.6168 បើកបរឆ្លងកាត់ផ្លូវពីត្បូងទៅជើងហើយបត់ឆ្វេង ដោយឈ្មោះ សាញ់ សឿន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្ត ស៊ីណា ពណ៌ស ផ្លាកលេខភ្នំពេញ2AV.5818 បើកបរផ្លូវត្រង់ពីកើតទៅលិច ដោយឈ្មោះ រិន ឈ័ង ភេទប្រុស អាយុ៣១ឆ្នាំ (ជនជាតិចិន) នៅផ្ទះលេខ៦២ ផ្លូវលេខ៦០ សង្កាត់តាទុង ក្រុងស៊ិនយ៉ាង ខេត្តលែវមីញ ប្រទេសចិន កាន់លិខិតឆ្លងដែន G58660610 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២ ផុតកំណត់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បច្ចុប្បន្ន ស្នាក់នៅភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ) ។
ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន៕
មតិយោបល់