តម្រងនោម គឺជាផ្នែកមួយសរីរាង្គដ៏សំខាន់បំផុតរបស់រាងកាយ ព្រោះវាមានតួនាទីក្នុងការច្រោះឈាម និងកាកសំណល់ពុលផ្សេងៗបញ្ចេញចោលតាមរយៈតម្រងនោម។ ក៏ប៉ុន្តែ មានទម្លាប់មួយចំនួនដែលបុរសៗធ្វើរាល់ថ្ងៃ អាចគ្រោះថ្នាក់ដោយតម្រងនោមដោយមិនដឹងខ្លួន។
ដូច្នេះ អ្នកជំនាញបានព្រមានថា មនុស្សគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះទម្លាប់អាក្រក់ទាំង ៣យ៉ាងនេះ។
ញ៉ាំអំបិល និងអាហារសម្បូរប្រតេអ៊ីនច្រើនពេក
ការទទួលទានអំបិល និងប្រូតេអ៊ីន លើសកម្រិត មិនល្អសម្រាប់សុខភាពទូទៅនោះទេ សូម្បីតែតម្រងនោម ក៏ត្រូវទទួលរងនូវផលប៉ះពាល់ដូចគ្នា។ កាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកទទួលទានរយៈពេលយូរ តម្រងនោមនឹងខូច ដោយសារតែការធ្វើការហួសកម្លាំង ដើម្បីកម្ចាត់សារធាតុប្រៃ រួមទាំងប្រូតេអ៊ីនដែលើសទាំងនោះ។
អ្នកជំនាញបានណែនាំថា មនុស្សដែលមានសុខភាពធម្មតា គួរតែញ៉ាំត្រឹមតែ ៦ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយសម្រាប់ប្រូតេអ៊ីដែលមាននៅក្នុងសាច់ មិនគួរលើសពី ៥០០ក្រាមឡើយ។
ផឹកទឹកតិចពេក
ដោយសារតែភាពមមាញឹកជាមួយនឹងការងារ មនុស្សភាគច្រើនមិនបានបំពេញទឹកឲ្យគ្រប់គ្រាន់សម្រាប់រាងកាយឡើយ។ នៅពេលដែល អ្នកមិនទទួលទានទឹកបានគ្រប់គ្រាន់ បរិមាណនៃទឹកនោមនឹងថយចុះ ដូច្នេះកាកសំណល់ពីអាហារត្រូវកើនឡើង ដែលនាំឲ្យប្រឈមហានិភ័យខ្ពស់នៃជំងឺតម្រងនោម ឬកើតជំងឺក្រួសក្នុងតម្រងនោម។
តាមដំបូលន្មានគ្រូពេទ្យ ប្រសិនបើអ្នកចង់ឲ្យតម្រងនោមមានសុខភាពល្អ ចូរផឹកទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
ជក់បារី
ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពសួត ដូចដែលអ្នករាល់គ្នាបានដឹងនោះទេ វាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់តម្រងនោមផងដែរ។
សារធាតុនីកូទីន សំណ និងលោហៈធាតុធ្ងន់ផ្សេងទៀត ដែលត្រូវបានគេរកឃើញនៅក្នុងបារី អាចបណ្តោលឲ្យខូចតម្រងនោមធ្ងន់ធ្ងរ។
តាមស្ថិតិ ប្រសិនបើមនុស្សជក់បារីច្រើនជាង ២០ដើមក្នុងមួយថ្ងៃ អត្រានៃការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ នឹងកើតមានឡើងខ្លាំងបំផុត។
យកល្អអ្នកគួរតែទៅពិនិត្យ និងព្យាបាលបញ្ហាតម្រងនោមឲ្យបានឆាប់ កុំឲ្យអ្វីៗត្រូវហួសពេលពិបាកក្នុងការដោះស្រាយ៕
ដកស្រង់ពី៖ soha
មតិយោបល់