ព័ត៌មានជាតិ

សិស្សវិទ្យាល័យក្រុងព្រះសីហនុម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូសន្លប់ស្ដូកភ្លឹង!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យសិស្សវិទ្យាល័យក្រុងព្រះសីហនុម្នាក់ រងរបួសរហូតដល់សន្លប់បាត់ស្មារតី នៅផ្លូវម្តុំជិតហាងអប្សរាថតរូប ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៣ និង៥០នាទីល្ងាចថ្ងៃ២៨ មិថុនា ឆ្នាំ២០១៨។

តាមប្រភពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 1G-2377 បានជួបឧបសគ្គខាងមុខ ក៏ជាន់ហ្វ្រាំងបណ្តាលឲ្យដួលបោកលើផ្លូវ រហូតដល់សន្លប់ស្ដូកភ្លឹង។

ក្រោយកើតហេតុក្រុមជួយសង្គ្រោះ បានជួយធ្វើចលនាឲ្យជនរងគ្រោះដឹងខ្លួនវិញ រួចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់