ព័ត៌មានជាតិ

គិតអីលែងចេញ! ជំពាក់បំណុលធនាគារ៦ម៉ឺនដុលា្លរ លោកអនុប្រធានភូមិព្រៃធំចងកផ្តាច់ជីវិត!..

បាត់ដំបង: កាលពីវេលាម៉ោងនិង២០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ នៅដីចម្ការក្រោមដើមឈើ ភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ មាស អៀង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ជាអនុប្រធានភូមិព្រៃធំ រស់នៅជភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

មូលហេតុ ដផយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយតែងនិយាយរឿងជំពាក់លុយបំណុលធនាគារចំនួន៦ម៉ឺនដុលា្លរ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់