នៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមបាល់ទាត់ក្រសួងការពារជាតិ ហៅកាត់ទ័ព បានយកឈ្នះ ក្នុងដីខ្លួនឯងលើក្រុម អង្គរថាយហ្គឺរ ដោយលទ្ធផល ២ទល់០ លើកីឡដ្ឋានស្តាតចាស់ កាលពីម្សិលមិញ ខណ:ដែល រុឹង ប៊ុនហៀង រកបាន ២គ្រាប់ម្នាក់ឯង។
គ្រាប់បាល់ទាំងពីររបស់ប្រធានក្រុមក្រសួងការពារជាតិ កីឡាករ រុឹង ប៊ុនហៀង រកបាននៅនាទីទី ៩ នឹង ៨៧ ។ ចំណែកក្រុមភ្ញៀវ មិនមានការទាត់បញ្ចូលទីនោះទេ ដូច្នេះហើយ លទ្ធផលចប់ការប្រកួតពេញ ៩០នាទី ក្រសួងការពារជាតិ ២ អង្គរថាយហ្គឺរ ០ ធ្វើឲ្យម្ចាស់ផ្ទះ ទទួលបាន ៣ពិន្ទុ បន្ថែម។
ឆ្លងកាត់ ១២ប្រកួត មកនេះ ក្រសួងការពារជាតិ ឈ្នះ ៨ដង ចាញ់ ៤ដង នឹងមិនដែលស្មើ កំពុងមាន ២៤ពិន្ទុក្នុងដៃ ខណៈដែល អង្គរថាយហ្គឺរ ឈ្នះ ៣ដង ស្មើ ២ដង នឹងចាញ់ ៧ដង កំពុងមាន ១១ពិន្ទុក្នុងដៃ៕
https://www.youtube.com/watch?v=oAS1yiEMHOI
មតិយោបល់