ព្រះសីហនុៈ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ នៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យរថយន្តលើសល្បឿនកំណត់ចេញពីទីប្រជុំជន កំណត់ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រកឃើញរថយន្តល្មើសចំនួន ១១គ្រឿង ក្នុងនោះមាន រថយន្តស្លាកលេខភ្នំពេញ៨គ្រឿង កំពត១គ្រឿង កណ្ដាល១គ្រឿង និង ក្នុងមូលដ្ឋាន១គ្រឿង។
សកម្មភាពនេះធ្វើឡើងដើម្បីកាត់បន្ថយការបើកបរលើសល្បឿនកំណត់ ការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕
មតិយោបល់