បាត់ដំបងៈ ក្មេងប្រុសអាយុ១ឆ្នាំម្នាក់ បានដើរធ្លាក់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី៣ ភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្មេងប្រុសរងគ្រោះឈ្មោះ មាន វិច្ឆិកា អាយុ១ឆ្នាំ រស់នៅជាមួយជីដូននិងតាក្នុង ភូមិ ឃុំខាងលើ។
ជីដូនក្មេងជនរងគ្រោះបានប្រាប់ថា ឪពុកម្តាយក្មេងជនរងគ្រោះមិនបាននៅផ្ទះនោះទេ គឺពួកគេនាំគ្នាទៅថៃដោយទុកកូនឲ្យនៅជាមួយរូបគាត់(ជីដូន) ហើយនៅមុនពេលកើតហេតុរូបគាត់និងចៅបាននៅជុំគ្នា លុះក្រោយមកគាត់រវល់កំពុងដាំបាយភ្លេចមិនបានមើល ស្រាប់តែចៅបានដើរទៅក្រោយផ្ទះធ្លាក់ចូលទឹកស្រះស្លាប់តែម្តង។
បច្ចុប្បន្នសាកសពក្មេងប្រុសត្រូវបានជីដូនយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់