ព័ត៌មានជាតិ

ម្ចាស់ចូលក្នុងផ្ទះមួយភ្លែត ឃើញឱកាសល្អលួចកាច់ក ម្ចាស់ចេញមកទាន់ស្រែកឆោឡោចាប់បានភ្លាមៗ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួច កាច់សោ ក ម៉ូតូ បានសម្រេច តែគ្មានវាសនា ម្ចាស់ចេញមកទាន់ស្រែកផ្អើលអ្នកជិតខាង កាលពីវេលម៉ោង១២និង១៥នាទី ថ្ងៃត្រង់ទី៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ នូ ណារិន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូឈ្មោះ កែ សុធារី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ម្ចាស់ម៉ូតូបានប្រាប់ថា មុនកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BF-8592 នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះ
រំពេចនោះស្រាប់តែជនសង្ស័យចេញមកធ្វើសកម្មភាពលួចម៉ូតូពេលបញ្ឆេះជិះចេញគាត់បាន់ឮសំឡេងម៉ូតូក៏ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៏រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែរនោះឃើញក៏ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់