ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងពួកឧទ្ទាមស៊ីរី និងរុស្ស៊ី ត្រូវបានរាជ័យ

ស៊ីរីៈ ក្រុមប្រឆាំងប្រដាប់អាវុធស៊ីរី បាននិយាយកាលពីថ្ងៃពុធថា ការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់បទឈប់បាញ់គ្នា នៅទីក្រុង Deraa និងតំបន់ Quneitra ភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

ដោយគណៈកម្មការចរចាស៊ីរី (SNC) បាននិយាយថា រុស្ស៊ី បានបដិសេធជុំវិញរឿង ដែលលើកទ្បើងថា កងកម្លាំងរបបស៊ីរី និងពួកសកម្មប្រយុទ្ធគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានដកខ្លួនចេញពីតំបន់ដែលកាន់កាប់ ដើម្បីអនុញ្ញាតឲ្យជនភៀសខ្លួនឆ្លងកាត់។

ការលើកទ្បើងនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា រុស្ស៊ី បានបើកការវាយប្រហារដែនអាកាស នៅភាគនិរតីប្រទេសស៊ីរីជាលើកដំបូង ក្នុងរយៈពេលបួនថ្ងៃ ដែលគ្រប់គ្រងដោយពួកឧទ្ទាម នៅតំបន់ជនបទ Tafas និង Saida៕

មតិយោបល់