ព័ត៌មានជាតិ

កីឡាករ Diego ត្រឡប់មក​កាន់ក្លិប Atletico Madrid វិញ

ក្លិបបាល់ទាត់ Atletico Madrid បានព្រមព្រៀងដើម្បីនាំកីឡាករ ​សញ្ជាតិប្រេស៊ីល Diego មកក្លិបវិញ ។​
Diego កាលពីរដូវកាល ២០១១ – ២០១២ បាន​ជួយឲ្យក្លិប Atletico Madrid ឈ្នះពានរង្វាន់ក្នុងក្របខណ្ឌ Europa League ក្នុងអំឡុងពេល ដែលគាត់ ​លេងនៅក្លិបមួយនេះ ។ ប៉ុន្តែ​ពេលនេះ អតីតក្លិបនេះបាន​ព្រមព្រៀង​ជាមួយនឹងក្លិប Rojiblancos រហូតដល់ចុងបញ្ចប់នៅរដូវកាលនេះ ដោយពិនិត្យសុខភាពរួចរាល់ហើយ។​

អ្នកលេងវ័យ ២៨ ឆ្នាំថ្មីៗ​នេះ​បាននិយាយថា គាត់មានការប្តេជ្ញាចិត្ត ​ក្នុងការរស់នៅក្នុងទីក្រុង Wolfsburg រហូតដល់កុងត្រារបស់គាត់ ​ជាមួយនឹង​ក្លិបពានរង្វាន់ Bundesliga អាល្លឺម៉ង់មួយនេះ ​ចេញជាផ្លូវការនៅរដូវកាលក្តៅ ។ លោក​បានបន្តថា ពិតជាមានអារម្មណក៍សប្បាយរីករាយខ្លាំងណាស់ ដែលអាច​ត្រឡប់មកលេង​ឲ្យអតីតក្លិប ហើយសង្ឈឹមថា អាចនឹង​ជួយ​ជ្រោមជ្រែង​ក្លិប ​ដូច​ដែលខ្លួន​ធ្លាប់ជួយពីមុន​។​

សូមបញ្ជាក់ផងដែរថា សម្រាប់ក្លិប Atletico Madrid ​ជាំក្លិបកំពូលតារាង ក្នុងលំដាប់ទី ២ របស់ក្របខណ្ឌ Primera Division ដោយ​ឈាន​ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្នុងក្របខណ្ឌ Copa del Rey និង ១៦ ក្រុមចុងក្រោយ Champions League ៕​
Diego-Costa-Atletico-Madrid_3073261
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់