អ្នកវិទ្យាសាស្ត្របានអះអាងថា មនុស្សគ្រប់រូបអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបាន តាមរយៈការទទួលទានត្រីសមុទ្រជាប្រចាំ។
បើយោងតាមការសាលាវេជ្ជសាស្ត្រ Harvard Medical School បានរកឃើញថា ការញ៉ាំត្រីត្រឹមតែ ២ ទៅ៣ដង ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺបេះដូង។ មូលហេតុក៏ដោយសារតែ ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជួយបង្ការការកកឈាម និងបង្កើនសម្ពាធឈាម។ អ្នកជំនាញបានណែនាំថា អ្នកគួរតែបរិភោគត្រី២ដងក្នុងមួយសប្តាហ៍ ស្មើនឹង ២៥០ក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែ ទន្ទឹមនឹងនេះអ្នកគួរតែកាត់បន្ថយសាច់ក្រហម ឬសាច់កែច្នៃ។
ប្រភពខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូង មាននៅក្នុងត្រីសាម៉ុន ត្រីសាឌីន និងត្រីធូណា…។ អាស៊ីតខ្លាញ់អូមេហ្គា ៣ នេះអាចកាត់បន្ថយការរលាក ដែលបណ្តោលឲ្យខូចខាតសរសៃឈាម ហើយអាចនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល និងបេះដូង។
មនុស្សដែលទទួលទានត្រីប្រភេទនេះជារៀងរាល់សប្តាហ៍ ហាក់មិនសូវទទួលរងពីជំងឺបេះដូង ដូចជាអ្នកដែលមិនបានទទួលទានត្រីនោះទេ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា អត្ថប្រយោជន៍នេះ កើតឡើងដោយសារតែនៅពេលមនុស្សញ៉ាំត្រីទៀងទាត់ ហើយមិនសូវញ៉ាំសាច់អាំង សាច់ក្រក ឬសាច់ជ្រូជាដើម៕
ដកស្រង់ពី៖ boldsky
មតិយោបល់