ព័ត៌មានជាតិ

HTMS Chakri Naruebet នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ថៃ​តំបូងបង្អស់​

HTMS Chakri Naruebet ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ថៃ​តំបូងបង្អស់​របស់​កង​កម្លាំង​កងទ័ពជើងទឹក​ថៃ Royal Thai Navy(RTN) និង​តែមួយគត់​របស់​ខ្លួន​ផងដែរ​។​វា​ត្រូវ​បានកម្ម៉​ង់​ទិញ​ពី​កងទ័ពជើងទឹករ​បស់​ប្រទេស​អេ​ស្ប៉ាញ​កាល​ពី​ខ្ទង់​ឆ្នាំ 1992 ហើយ​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នង​ឆ្នាំ 1996 និង​ចាប់ផ្តើម​បំពេញ​បេសកកម្ម​ជា​លើក​តំបូង​ជា​មួយ RTN នៅក្នុង​ឆ្នាំ 1997 ។​

HTMS Chkri Narebet អាច​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រភេទ Matado V/STOL និង​ឧទ្ធម្ភាចក្រ​ប្រភេទ S-70B Seahawk បាន​ជាច្រើន​គ្រឿង​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​នៅក្នុង​ឆ្នាំ 1999 មាន​យន្តហោះ​ប្រភេទ Matado V/STOL តែ​មួយ​គ្រឿង​ត្រូវបាន​ដាក់ឲ្យ​ធ្វើ​ប្រតិបត្តិការ​ហើយ​បន្ទា​ប់​មក​រាល់​យន្តហោះ​ប្រភេទ​នេះ​ទាំងអស់​ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ទាំងស្រុង​នៅក្នុង​ឆ្នាំ 2006 ទៅវិញ​។​

​បទពិសោធ​នៃ​ការធ្វើ​ប្រតិបត្តិការ​របស់​នាវា​មួយ​នេះ​ដូចជា​ការជួយ​សង្គ្រោះ​ប្រទេស​មួយចំនួន​ទៅ​លើ​គ្រោះមហន្តរាយ​ធម្មជាតិ​ដូចជា​គ្រោះ​រញ្ជួយ​ដឺ​កាលពី​ឆ្នាំ 2004 នៅ​ឥណ្ឌា គ្រោះទឹកជំនន់​ស៊ូណាមិ​និង​ដូចជា​គ្រោះ​ទឹកជំនន់​ដែល​បាន​យាយី​ប្រទេស​ថៃ​កាលពី​ឆ្នាំ 2010 និង​ដើមឆ្នាំ 2011 ជាដើម​។​
​គួរបញ្ជាក់​ថា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​រាជាណាចក្រ​ថៃ​មួយ​នេះ​មាន​ទម្ងន់​ដល់​ទៅ 11,473 តោន​ហើយ​វា​ត្រូវ​បាន​ទិញ​ពី​ប្រទេស​អេ​ស្ប៉ាញ​ក្នុង​តម្លៃ​ប្រហែល​ជា 336 លាន​ដុល្លារ​៕​
800px-SH-60B_Seahawk

800px-AV-8S_over_SNS_Dedalo_(R01)
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់