Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ានដាយ ពន្លះឌ្រីមសង់០១៧ ស្លាប់២នាក់យ៉ាងរន្ធត់ និងរបួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: បុរសពីរនាក់បានបែកមុខខ្ទេច ស្លាប់គួរឲ្យអាណោចអធម័ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូមួយគ្រឿងបានទៅបុកជាមួយរថយន្តហ៊ីយ៉ានដាយ ដឹកអំបិល ពេញទំហឹង ក្នុងទិសដៅបញ្ចាស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៣ មុខធានាគាវឌ្ឍន: ក្នុងភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅភូមិគោកត្រប់ ឃុំកគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងម្នាក់ទៀត មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1622 បើកដោយបុរសម្នាក់ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-8828 បើកដោយបុរស៣នាក់ទិសដៅពីជើងទៅត្បូង បញ្ចាស់ទិសគ្នាពេញទំហឹងចំពីមុខបញ្ឆិតខាងស្ដាំ បណ្ដាលបោកនឹងថ្នល់បែកមុខខ្ទេចស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ។ ចំណែករថយន្តបង្កព្យាយាមបើករត់ចេញពីកន្លែងកើតហេតុមកដល់ចំណុចវិទ្យាល័យពងទឹក បានឈប់រថយន្តគេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូរងគ្រោះរងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់ររថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី៕

Loading...