ខ្សែបម្រើប្រេស៊ីល Paulinho បានសម្រេចចិត្តចាកចេញពីក្រុមយក្សអេស្ប៉ាញ Barcelona ហើយ ដោយសុខចិត្តទៅលេងនៅក្លិបចាស់របស់គេវិញ ឯប្រទេសចិន នារដូវកាលក្រោយនេះ។
បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា កីឡាករដែលក្រុម Barcelona នាំយកពីប្រទេសចិនមកកាលពីរដូវកាលមុន Paulinho នឹងចាកចេញពីក្លិបអេស្ប៉ាញមួយនេះ ត្រឡប់ទៅកាន់ក្លិបចាស់របស់គេ Guangzhou នាលីគកំពូលរបស់ប្រទេសចិនវិញ។ Paulinho មិនបានបង្ហាញហេតុផលជាក់លាក់ណាមួយ នៃការចាកចេញពីក្រុម Barcelona ឡើយ ក៍ប៉ុន្តែ ទំនងជាក្រុម Barcelona តាមប្រមាញ់កីឡាករតំបន់កណ្តាលមួយចំនួន ជាពិសេសនោះ Paul Pogba ដែលអាចប្រឈមដល់តំណែងរបស់គេ។ ម្យ៉ាងវិញទៀតនោះ Paulinho អស់កុងត្រាជាមួយក្រុម Barcelona ផង ព្រោះថា Barcelona ទិញមកក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ ដោយមិនទាន់មានការតកុងត្រាថ្មីនៅឡើយទេ។
ដូច្នេះហើយ Paulinho នឹងចាកចេញពីក្រុម Barcelona ទៅកាន់ក្លិបចាស់របស់គេវិញ Guangzhou នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ពោលនៅពេលដែលកុងត្រារបស់គេបញ្ចប់ជាមួយក្រុម Barcelona ។
មតិយោបល់