ព័ត៌មានកីឡា ព័ត៌មានជាតិ

U16 មកដល់មាតុភូមិ ប្រកបដោយស្នាមញញឹមព្រឹកមិញ

ភ្នំពេញ: ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។

បន្ទាប់ពីទៅបោះជំរំហ្វឹកហាត់ និងសាកជើងជាមួយក្រុមនៅប្រទេសថៃ ១សប្តាហ៍រួចមក U16 បានធ្វើដំណើរមកកម្ពុជាវិញ ដើម្បីទុកពេលឲ្យកីឡាករបានសម្រាក និងប្រមូលផ្តុំហ្វឹកហាត់ជាថ្មី សម្រាប់ត្រៀមពេលកម្ពុជា បើកទ្វារជាម្ចាស់ផ្ទះពានរង្វាន់ AFF U16 Championship នាខែកក្កដាខាងមុខ។

ខាងក្រោមនេះ ជាទិដ្ឋភាពនៃការមកដល់ព្រលានយន្តហោះអន្តរជាតិ កាលពីម៉ោង១២ថ្ងៃត្រង់នេះ៕

មតិយោបល់