ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលចិនប្រកាសថា ខ្លួនកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ហើយ

ចិន: រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួនបានកាត់ផ្តាច់យន្តការទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ហើយ ដោយសារតែការបដិសេធរបស់រដ្ឋាភិបាលថ្មី ដើម្បីឲ្យចិនទទួលស្គាល់ថា កោះនេះគឺជាស្វ័យគ្រប់គ្រងរបស់ខ្លួន ដែលជាគោលការណ៍នៅក្នុងការ​បង្ហាញ​ចុង​ក្រោយ​បំផុតនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ មិថុនានេះ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តរបស់ខ្លួន ហើយចិនបានសង្ស័យយ៉ាងខ្លាំងចំពោះប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវ៉េន​ ដែលបាន​ជាប់ឆ្នោតកាលពីខែមុន ខណៈដែលពួកគេសង្ស័យថាលោកស្រីនឹងជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការ។ លោកស្រីសៃដែលជា​ប្រធានគណបក្សជឿន​លឿនខាងប្រជាធិបតេយ្យទាមទារឯករាជ្យបាននិយាយថា លោកស្រីចង់រក្សាស្ថានភាពនេះជាមួយប្រទេសចិននិងត្រូវបាន​ប្តេជ្ញាចិត្តដើម្បីធានា​នូវ សន្តិភាព។

ប៉ុន្តែចិនបានទទូចថានឹងទទួលស្គាល់អ្វីដែលហៅថា ការមូលមតិគ្នាឆ្នាំ១៩៩២ បានឈានដល់រវាងបក្សកុម្មុយនិស្តចិននិងបក្សជាតិនិយម​ដែលបាន​កាន់​អំណាចមកមុនមកនោះ ដែលស្ថិតនៅក្រោមសេចក្តីសម្រេចរបស់បក្សទាំងពីរបានឯកភាពគឺមានតែប្រទេសចិនមួយប៉ុណ្ណោះ ដែលមានការបក​ស្រាយផ្ទាល់របស់ពួកគេនៃអ្វីដែលមានន័យខាងលើនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលផ្សាយដោយទីភ្នាក់ងារស៊ីនហួផ្លូវការ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលលោកស្រីសៃបានឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់បានអះអាងនូវការមូលមតិគ្នា។

អ្នកនាំពាក្យលោក An Fengshan និយាយថា ដោយសារខាងភាគីតៃវ៉ាន់មិនបានទទួលស្គាល់ថា ការមូលមតិគ្នាឆ្នាំ១៩៩២ មូលដ្ឋាននយោបាយរួម​គ្នា​មួយនេះ សម្រាប់បង្ហាញពីគោលការណ៍ការទំនាក់ទំនងចិន អាចឆ្លងច្រកសមុទ្រតៃវ៉ាន់ តែឥឡូវចិនកាត់ផ្តាច់ទាក់ទងរួចទៅហើយ។

សេចក្តីប្រកាសនេះបានកើតឡើងខណៈតៃវ៉ាន់សំដែងនូវកំហឹងក្នុងការនិរទេសជនជាតិតៃវ៉ាន់ ២៥នាក់ ចេញពីប្រទេសកម្ពុជាពីបទលួចបន្លំ​ទៅកាន់​ប្រទេសចិន កាលថ្ងៃសុក្រម្សិលមិញ ដោយមិនអើពើការប៉ុនប៉ងដោយមន្ត្រីតៃវ៉ាន់ ដើម្បីឱ្យពួកគេបានវិលត្រឡប់មកកោះនេះ។

ទីក្រុងតៃប៉ិបានចោទប្រកាន់ក្រុងប៉េកាំងនៃការចាប់ជំរិត ពេលដែលប្រទេសផ្សេងទៀត ដូចជាប្រទេសកេនយ៉ានិងម៉ាឡេស៊ី បាននិរទេសជនជាតិ​តៃវ៉ាន់​ទៅប្រទេសចិនផងដែរនៅក្នុងករណីមានការលួចបន្លំ។ ក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានបង្ហាញ​ការព្រួយ​បារម្ភរបស់ខ្លួនទៅការិយាល័យកិច្ចការតៃវ៉ាន់​អំពីករណី​ប្រទេស​កម្ពុជា ដោយប្រើប្រព័ន្ធទំនាក់ទំនង។

បច្ចុប្បន្នលោកស្រីសៃកំពុងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីនៅក្រៅប្រទេសដើម្បីចងសម្ព័ន្ធមិត្តការទូតជាមួយនឹងប្រទេស Panama និងប៉ារ៉ាហ្គាយ ប៉ុន្តែលោកស្រីមិនទៅកាន់សហរដ្ឋអាមេរិកនោះទេ។

កងកម្លាំងជាតិនិយមដែលទទួលរងការបរាជ័យ បានរត់ភៀសខ្លួនទៅតៃវ៉ាន់​បន្ទាប់ពីសង្គ្រាមស៊ីវិលជាមួយនឹងពួកកុម្មុយនិស្តនៅឆ្នាំ១៩៤៩ ដែលមិន​ទាន់​បានមិនបានបញ្ចប់ជាផ្លូវការនៅឡើយ។ ប្រទេសចិនបានមិនដែលលះបង់ការប្រើប្រាស់កម្លាំង​ដើម្បីដណ្តើមកោះតៃវ៉ាន់ ក្រោមការគ្រប់គ្រង​របស់​ខ្លួន៕

15_Taiwan_0

មតិយោបល់