ព័ត៌មានជាតិ

(មានវីដេអូ) សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជន៣នាក់ រួមនឹងថ្នាំញៀន១៥កញ្ចប់

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួន ក្រោយពីបានរកឃើញថ្នាំញៀន១៥កញ្ចប់ កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខឃ្លាំងសាំងសូគីមិច ក្រុមទី១៧ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១.ឈ្មោះ វ៉ន ធឿន ហៅយក្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករម៉ាស៊ីនកិនស្រូវ ស្នាក់នៅភូមិអង្គ្រងគ្រោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ ភាព ភ័ក្រ ហៅភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មើលគោ ស្នាក់នៅភូមិត្រាចទង ស្រុកខ្សេមខ្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៣.ឈ្មោះ តៃ ហ៊ីង ហៅ អាញ៉ាញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិអង្ក្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បាននិងកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែបានប្រទះឃើញយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA C125 សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-7756 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយមិនមានពាក់មួកសុវត្ថិភាព និងកញ្ជក់សម្រាប់មើលក្រោយនោះឡើយ។

ក្រោយមកកម្លាំងសមត្ថកិច្ចយើងក៏មានការសង្ស័យបានធ្វើការឆែកឆេរ និងរកឃើញនៅម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១៥កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ យកមកប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/QAq-LtmrhJk

//youtu.be/wgPmaa4i3Fo

//youtu.be/24K9juV2JA8

//youtu.be/mxn0JTTlSvc

មតិយោបល់