Post News Media ព័ត៌មានជាតិ Update៖ ស្ថាន...

Update៖ ស្ថានភាពទឹកនៅស្ពានសំរោង ផ្លូវជាតិលេខ ៤

ព្រះសីហនុ: ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ ។ គិតត្រឹមម៉ោង ៧ និង៣០ នាទី ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម គឺទាបជាងកម្ពស់ទឹកហក់ឡើងអតិបរមានាវេលាល្ងាចម្សិលមិញ ០,៥៥ ម ។

ការធ្វើចរាចរណ៍ឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឲ្យដំណើរការជាប្រក្រតីឡើងវិញហើយ៕