សូមបងប្អូនមេត្តា ជួយស៊ែរអោយបានដឹងដល់ម្ចាស់ផង

ភ្នំពេញៈ យោងតាមផេក រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ បានភ្លេចអីវ៉ាន់លើរថយន្តក្រុងមានដូចជា៖ ថ្នាំពេទ្យ សំបុត្រពេទ្យ សំលៀកបំពាក់ និងលុយចំនួន ៣១៤,៥០០រៀល…

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ធ្វើការអប់រំណែនាំ អ្នកបើកបររថយន្តក្រុងម្នាក់ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ជាមួយអ្នកបើកបរម៉ូតូ

ភ្នំពេញ ៖ បន្ទាប់ពីអ្នកបើកបររថយន្តក្រុង ផ្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នា ជាមួយអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈមកនោះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានកោះហៅគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនឲ្យគាត់ប្រព្រឹត្តទង្វើបែបនេះទៀត , ទង្វើ និងកាយវិការ គ្មានសុជីវធម៌របស់អ្នកបើកបរ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ…

ជួយស៊ែរ ឲ្យម្ចាស់បានដឹងផង! មានអ្នកភ្លេចកាបូប ពេលធ្វើដំណើរតាមរថយន្តក្រុងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង

ភ្នំពេញៈ យោងតាមផេករដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (city bus) សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (city bus) ហើយបានភ្លេចកាបូបលុយ អាចមកយកវិញបាន ដោយក្រុមការងាររដ្ឋាករ បានរក្សាទុកដោយសុវត្ថិភាព។ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 096 923 1279៕

សេចក្ដីជូនដំណឹងស្ដីពី ការកែសម្រួលខ្សែរត់រថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ

ភ្នំពេញៈ សេចក្ដីជូនដំណឹងស្ដីពី ការកែសម្រួលខ្សែរត់រថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមមើល និងអានខ្លឹមសារដូចខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មាននេះ៖

ចូលរួមអបអរសាទរដល់ស្រ្តីម្នាក់ សម្រាលកូនលើរថយន្តក្រុងដោយជោគជ័យ

សៀមរាបៈ សូមអបអរសាទរដល់ស្រី្តអ្នកដំណើរ ដែលបានសម្រាលកូនលើរថយន្តក្រុងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ(City Bus) ឆ្ពោះទៅខេត្តសៀមរាប ទទួលបានសុខសុវត្ថិភាពទាំងម្តាយ ទាំងទារិកា និងក៏សូមថ្លែងអំណរគុណដល់អ្នកបើកបររថយន្តក្រុង អ្នករួមដំណើរ ព្រមទាំងក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានយកចិត្តទុកដាក់ខិតខំជួយអស់ពីកម្លាំងកាយ កម្លាំងចិត្ត នៅថ្ងៃបុណ្យឈប់សម្រាក៕

ពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយឥតបង់ប្រាក់តាមរថយន្តក្រុង និងកាណូត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបប្រកាសជូនដំណឹង អំពីការធ្វើដំណើរតាមរថយន្តក្រុង (City Bus) ដោយឥតបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយដោយផ្អែកលើលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាប ជូន…

រួសរាន់ឡើង! រដ្ឋាករស្វយ័តដឹកជញ្ជូនប្រកាសជ្រើសរើសបុគ្គលិកច្រើនផ្នែក

ភ្នំពេញៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

Update៖ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមួយគ្រឿងបើកបុករះ ផ្តាច់ជីវិតបុគ្គលិកធនាគារម្នាក់និងរងរបួសជាច្រើននាក់ នៅផ្លូវ៣៧១!

ភ្នំពេញៈ កាលពីវេលាម៉ោង​២និង២០នាទី​រសៀល ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្តក្រុងមួយគ្រឿង បើកបុករះរថយន្ត​និងម៉ូតូជាច្រើនគ្រឿងទៀត បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរងរបួសជាច្រើននាក់ទៀត នៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ជនបង្កមានឈ្មោះ ស៊ីម ណាត ភេទ ប្រុស អាយុ៤៧ឆ្នាំ…

First News៖ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បុករះ មានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅស្ពានដែកចំការដូង

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បុករះមានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅតាមបណ្ដោយផ្លូវ ៣៧១ សង្កាត់បឹងជំពន់ ខណ្ឌមានជ័យ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ២ និ៣០ នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨…

Shareមួយ Freeអ៊ីនធឺណេត​! កាន់តែពិសេស ជិះរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ប្រើអ៊ីនធឺណេតFree! Free!

យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) បាននឹងកំពុងរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធWiFi នៅតាមរថយន្តក្រុង ដើម្បីផ្តល់ជូនបងប្អូនប្រើប្រាស់អ៊ីនធឺណេតដោយឥតគិតថ្លៃ។ បច្ចុប្បន្នរដ្ឋាករស្វយ័ត កំពុងដំឡើងដាក់ឱ្យដំណើរការបានចំនួន ៩០គ្រឿង និងបន្តបំពាក់រហូតដល់គ្រប់រថយន្ត។ សូមអញ្ជើញបងប្អូនចូលរួមប្រើប្រាស់រថយន្តក្រុងសាធារណៈទាំងអស់គ្នា ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ធានាបានការធ្វើដំណើរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រើប្រាស់អ៊ីនធឺណេតដោយឥតគិតថ្លៃ៕