ព័ត៌មានជាតិ

បុរសម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិត ទៅជាសសៃប្រសាទ រត់ទៅចង.កបញ្ចប់ជីវិត

ឧត្តរមានជ័យៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិត ទៅជាសសៃប្រសាទ រហូតធ្វើអត្តឃាតចង.កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ​ កែ ប៊ុនថង ភេទប្រុស អាយុ ២៣ឆ្នាំ​ ស្នាក់នៅភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានសហការជាមួយនគរបាលជំនាញ រួមនិងលោកមេភូមិ បានចុះធ្វើកោសល្យវិច័យទៅលើសាកសពនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់