កំពង់ស្ពឺៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ១០០ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៩០ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
ជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនេះ នឹងស្រកចុះវិញក្នុងពេលឆាប់ៗ៕
មតិយោបល់