ព័ត៌មានជាតិ

ជនជាតិចិនជាកម្មកសំណង់ម្នាក់ បានបាត់ខ្លួន ពេលចុះលេងទឹកសមុទ្រ

ព្រះសីហនុៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានជនជាតិចិន ជាកម្មកសំណង់ម្នាក់ បានបាត់ខ្លួន ពេលចុះលេងទឹក ជាមួយមិត្តភក្ដិចំនួន ៤នាក់ផ្សេងទៀត នៅសមុទ្រឆ្នេរកន្ទុយនាគក្រុងព្រះសីហនុ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគេសន្និដ្ឋានថា ជនរងគ្រោះ ត្រូវរលកសមុទ្រ បោកពន្លិច។

ជនរងគ្រោះ ឈ្មោះ LIU QIANG ភេទ ប្រុស ឆ្នាំកំណើត ០១.០៤.១៩៩១ កាន់លិខិតឆ្លងដែន លេខ E68478103 មុខរបរជាកម្មករសំណង់។

ក្រោយកើតហេតុសមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានប្រើម៉ូតូទឹក ដើម្បីស្វែងរកជនរងគ្រោះ រហូតដល់យប់ ប៉ុន្តែមិនទាន់ប្រទះឃើញនៅឡើយទេ៕

មតិយោបល់