កំពតៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពត បានធូរស្រាលជាបណ្តើរៗហើយ។
ក្នុងនោះ ទឹកព្រែកកំពង់បាយ បានបន្តស្រកចុះ ០,៣៦ ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ។
ទឹកនៅតាមបណ្តាព្រែក ស្ទឹងផ្សេងៗទៀត ក៏មានការស្រកចុះព្រមៗគ្នាផងដែរ ។ ឯការធ្លាក់ភ្លៀង ក៏មានការថមថយច្រើន ៕
មតិយោបល់