ព័ត៌មានជាតិ

​បុរសម្នាក់ឡើងដើមឈើយកសត្វពង្រូល ធ្លាក់មកដីស្លាប់នៅនឹងកន្លែង!..

ស្ទឹងត្រែង: កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្លាក់ពីលើដើមឈើ បណ្តាលឲ្យស្លាប់ នៅចន្លោះបង្គោលលេខ០៥៥-០៥៦ ចេញពីផ្លូវក្រវ៉ាត់ព្រំដែន ប្រហែលជា៨០០ម៉ែត្រ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ ស៊ឹម គុជ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិឡូ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
មូលហេតុ ជនរងគ្រោះឡើងដើមឈើ ដើម្បីយកសត្វពង្រូល៕

មតិយោបល់