កំពង់ធំៈ កាលពីវេលោម៉ោង៦និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់រលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង និង របើកដំបូលសាលារៀន១ខ្នង ស្ថិតនៅ តំបន់ដាច់ស្រយាល ក្នុងភូមិអូរចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍។
១.ម្ចាស់ផ្ទះឈ្មោះ សេក សឿ ភេទប្រុស អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ជា យឿន អាយុ៤០ឆ្នាំ ផ្ទះទំហំ៥មx៦ម ធ្វ់អំពីឈើ ជញ្ជាំស័ង្កសី ប្រក់ស៊ីប្រូ
ខូចខាតៈ របើកដំបូលស៊ីប្រូអស់ចំនួន០៧សន្លឹក។
២.ម្ចាស់ផ្ទះឈ្មោះ ប៉ោ ខឿន ភេទប្រុស អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ សុំ ស៊ុនហេង អាយុ២៨ឆ្នាំ ផ្ទះទំហំ៥មx៣ម ធ្វើអំពីឈើ ប្រក់ស្បូវ
ខូចខាតៈ រលំទាំងស្រុង។
៣.សាលាបឋមសិក្សាកំពង់ក្របី ធ្វើអំពីឈើ ប្រក់ស៊ីប្រូ
ខូចខាតៈរបើកដំបូលស៊ីប្រូអស់ចំនួន០៥សន្លឹក។
ករណីខាងលើមិនបង្កឲ្យរងរបួសមនុស្សឡើយ៕
មតិយោបល់