កណ្ដាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយនិងរថយន្តមន្ទីរពិសោធន៍ចល័ត និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មាការផ្សារ បានចុះត្រួតពិនិត្យទំនិញគ្រឿងកំប៉ុង បន្លែ គ្រឿងសមុទ្រ ជ្រក់ ប្រហិត គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារតាខ្មៅ ហើយបានយកគំរូ ចំនួន៤៦គំរូ ក្នុងនោះមាន បន្លែ ១៥គំរូ។
ជាលទ្ធផលឃើញបានរកឃើញថា ប្រហិតលាយគ្រឿង សាច់ត្រី មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងបានធ្វើការដកហូតប្រហិតត្រីទម្ងន់១គីឡូក្រាមយកមករក្សាទុកទៅតាមនីតិវិធី និងធ្វើការណែនាំទៅដល់អាជីវករឲ្យឈប់លក់បន្តទៀត ៕
មតិយោបល់