ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ មី គុយទាវ គ្រឿងសមុទ្រស្រស់ ប្រហិតសាច់ត្រី ជ្រក់ច្រើនប្រភេទ សាច់ក្រក ត្រីប្រាហើម ខ្ញីហាន់ស្រាប់ សណ្តែកបណ្តុះ ក្នុងផ្សារដីហុយ នៅផ្សារ C Mart និងនៅស្តារម៉ាតកាល់តិច

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះទៅពិនិត្យទំនិញនៅផ្សារដីហុយ នៅផ្សារ C Mart និងនៅស្តារម៉ាតកាល់តិច នៅកំណាត់ផ្លូវសហព័ន្ធរុស្សី ។

ពេលប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបាន៖
១- ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារប្រចាំថ្ងៃចំនួន ១៧គំរូ ដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ ដូចជា៖ ម៊ី គុយទាវ គ្រឿងសមុទ្រស្រស់ ប្រហិតសាច់ត្រី ជ្រក់ច្រើនប្រភេទ សាច់ក្រក ត្រីប្រាហើម ខ្ញីហាន់ស្រាប់ សណ្តែកបណ្តុះ ។ ជាលទ្ធផលគឺផលិតផលទាំង១៧គំរូនេះ សុទ្ធតែមានអនុលោមភាពសុវត្ថិភាពទាំងអស់ ។

២- បានចុះពិនិត្យទំនិញវេចខ្ចប់រួចនៅតាមផ្សារ star mart Caltex នៅកំណាត់ផ្លូវសហព័ន្ធរុស្សី និង ផ្សារ C Mart ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាលទ្ធផលពុំត្រូវបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ឡើយ ៕

មតិយោបល់