ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមចោរប្លន់បានជាបន្តរបន្ទាប់ ក្រោយពីប្លន់បានមួយយប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើជាហៅម៉ូតូឌុបឲ្យឌុបខ្លួនពីចោមចៅមកម្តុំផ្សារស្ទឹងមានជ័យ ដោយក្នុងតម្លៃ២ម៉ឺនរៀល ហើយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ បានសម្រេច ហើយរត់គេចខ្លួន ត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ សហការគ្នាជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បង្ក្រាបបានភ្លាមៗចំនួន២នាក់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ចិន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នករត់ឌុប ស្នាក់នៅសង្កាត់ ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាមុនពេលកើតហេតុគឺមានជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ថាមានគេប្លន់ម៉ូតូរបស់គាត់ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CL- 2122ដោយជនសង្ស័យទាំង២នាក់ខាងលើ បានហៅម៉ូតូរបស់គាត់ឲ្យឌុបពីរង្វង់មូលចោមចៅ ដឹកទៅម្តុំស្ទឹងមានជ័យដោយក្នុងតម្លៃ២ម៉ឺនរៀលខណៈពេលជិះមកដល់ជិតផ្សារត្រពាំងថ្លឹង ជនសង្ស័យទាំង២នាក់នោះបានឲ្យឈប់មួយភ្លេតចូលទៅយកខោអាវ ខណៈពេលយកខោអាវបានហើយក៏ឲ្យជនរងគ្រោះឌុបបន្តមកស្ទឹងមានជ័យចំណុចកើតហេតុខាងលើក៏ជនសង្ស័យទាំង២នាក់ម្នាក់ជាអ្នកយកកាំបិតបុង័តោយកមកគំរាមនិងកាប់ ចំណែកម្នាក់ទៀតបានទាញយកសោរម៉ូតូភ្លាមៗនោះដែលជនរងគ្រោះ ភ័យស្លន់ស្លោ ពេកក៏រត់ចោលម៉ូតូ ហើយមកបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួចលោក ម៉ៅសាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ រួមនិងលោក នាយប៉ុស្តិ៍រង ឯម ភារី សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបានចេញរុករកមុខចោរកាប់ប្លន់យ៉ាងសកម្មនៅក្នុងខណ្ឌមានជ័យនេះទើបដឹងមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីរកបក្ខពួកជាបន្តទៀត។

បើតាមការសារភាពរបស់ជនសង្ស័យទាំង២នាក់នោះបានប្រាប់ឲ្យដឹងថាខ្លួនពិតជាធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានធ្វើសកម្មនេះជាច្រើនដងហើយពេលដែលប្លន់បានហើយក៏យកទៅលក់ឲ្យបុរស២នាក់មានឈ្មោះ ផាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំកសិករ ស្នាក់នៅ ស្រុកកំណើតភូមិជើងកើប ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ៃ ស៊ីថា អាយុ២១ មុខរបរកសិករ មានស្រុកកំណើត ជាមួយជនសង្ស័យខាងលើ បន្ទាប់មកលោក នាយរងប៉ុស្តិ៍ឯម ភារីបានរៀបចំធ្នាក់ឲ្យជនទាំង២នាក់ ទូរសព្ទហៅអ្នកទទួលទិញម៉ូតូនោះឲ្យមកយកម៉ូតូ១គ្រឿងទៀត ហើយអ្នកទទួលផលចោរកម្មនោះ បានណាត់ជនសង្ស័យជាចោរឲ្យយកមកឲ្យគេនៅម្តុំរោងចក្រស្រាប៊ៀរកម្ពុជា ស្ថិតក្នុងខណ្ឌដង្កោ រួចលោកឯម ភារីបានរាយការណ៍ទៅលោកម៉េង វិមានតារ៉ា អធិការរងខណ្ឌមានជ័យទទួលព្រហ្មទណ្ឌដឹកនាំកម្លាំងទៅរងចាំស្ទាក់ចាប់អ្នកទទួលផលខាងលើបានទាំងយប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

កាប់ប្លន់យកម៉ូតូកាប់ប្លន់យកម៉ូតូ

https://youtu.be/6ubguf74p-8

មតិយោបល់