ស្ទឹងត្រែងៈ យោងតាមផេក រដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ នៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។
គិតត្រឹមម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បានបន្តហក់ឡើងកម្ពស់ ១១និង៨៨ម៉ែត្រ ហួសពីកម្រិតប្រកាសអាសន្ន (កម្រិតប្រកាសអាសន្ន១១និង៥០ម៉ែត្រ)៕
មតិយោបល់