ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទលួច ឆក់ទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី២១មេសា២០១៦ វេលាម៉ោង ៦:១៧ នាទីល្ងាច កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី១ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួច ( ឆក់ទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ លេខ១៥៣ ផ្លូវលេខ២៨៩ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។   

នគរបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ ចាន់ រិទ្ធី ហៅ ខ្មៅ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជ ធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជា ធីតា ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

សូមបញ្ជាក់ផងដែរក្រោយពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលបានឆែកឃើញនិងដកហូតវត្ថុតាងរួមមាន-ទូរស័ព្ទមួយគ្រឿងម៉ាក Samsung Galaxy tap 3 ពណ៌ស មានស៊ីមលេខ 010 817 106 (បាន ប្រគល់ឱ្យជនរងគ្រោះវិញ )។

-ម៉ូតូមួយគ្រឿងម៉ាក CT Plus (កូរ៉េ ) ពណ៌ក្រហម គ្មានស្លាកលេខ មានលេខម៉ាស៊ីន003720 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។

        

នគរបាលបានបន្តឲ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុ ជនរង គ្រោះបានជិះម៉ូតូម៉ាក HONDA WAVES ពណ៌ ក្រហម ពាក់ស្លាកលេខព្រៃវែង 1F-1314 គោល បំណងមកទទួលមិត្តភ័ក្រ្តចេញពីធ្វើការនៅម្តុំអង់ តែនទូរទស្សន៍ជាតិកម្ពុជា ពេលមកដល់ចំណុច កើតហេតុជនរងគ្រោះបានឈប់ម៉ូតូ រួចដកទូរស័ព្ទ ទំនាក់ទំនងទៅបងស្រី ពេលនោះស្រាប់តែមានជន សង្ស័យ០២នាក់ជិះម៉ូតូមកពីក្រោយ ហើយបាន អែបខាងឆ្វេងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពជនរង គ្រោះបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាម រហូត ដល់ទំនប់ទួលគោក កំលាំងនគរបាល់ប៉ុស្តិ៍បឹងកក់ ទី១ និងនគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ បានអន្តរាគមន៍ឃាត់ខ្លួនបាន០១នាក់ និងវត្ថុតាង (ទូរស័ព្ទរបស់ជនរងគ្រោះ ) ចំណែកជនសង្ស័យ ០១នាក់ទៀត បានរត់គេចខ្លួនបាត់ ។

     

បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលបញ្ជូនទៅឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ៕

      

 
  
  

មតិយោបល់