Post News Media ព័ត៌មានជាតិ រថយន្តកូរ៉ូឡា...

រថយន្តកូរ៉ូឡា ឆ្លងផ្លូវត្រូវរថយន្តតាក់ស៊ីបុកពេញទំហឹង ជ្រុលឡើងសួនច្បារចែកទ្រូងផ្លូវ!

ភ្នំពេញ: រថយន្តកូរ៉ូឡាមួយគ្រឿងបើកឆ្លងផ្លូវ ត្រូវរថយន្តតាក់ស៊ីម៉ាកស៊ាំយ៉ុងបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកចំគូទចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យជ្រុលទៅមុខឡើងសួនច្បារចែកទ្រូងផ្លូវទៅលែងរួចតែសំណាងល្អអ្នកជិះក្នុងរថយន្តទាំង២គ្រឿងមិនរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេកាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានលេខ២និងលេខ៣ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង អត់ស្លាកលេខ រងការខូចខាតបែកកាងស្តុបខាងមុខផ្នែកខាងឆ្វេង។ ចំណែកឯរថយន្តរងគ្រោះម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2W-9921 រងការខូចខាតកំពិតគូទក្រោយផ្នែកខាងឆ្វេងយ៉ាងដំណំ។ រីឯអ្នកបើកបររថយន្តទាំង២គ្រឿងមិនត្រូវបានអត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡា ធ្វើដំពើរចេញពីផ្លូវបេតុងក្នុងភូមិឆ្លងផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច ខណ:ឆ្លងផ្លូវជិតផុតស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿងបើកតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនបុកគូទក្រោយផ្នែកខាងឆ្វេងហើយបណ្តាលឲ្យរថយន្តរងគ្រោះកូរ៉ូឡាជ្រុលទៅមុខឡើងសួនច្បារចែកទ្រូងផ្លូវទៅលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌជ្រោយចង្វារដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...